ព័ត៌មានអន្តរជាតិ

ករណីគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ វាយប្រហារនៅប្រទេសវ៉ានូអាទូ

វ៉ានូអាទូៈ តាមការស្ទង់ទីតាំងភូមិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦.៧ រ៉ិចទ័រ បានវាយនៅកោះប៉ាស៊ីហ្វិករបស់ប្រទេសវ៉ានូអាទូ ប៉ុន្តែមិនមានការព្រមានពីរលកស៊ូណាមីនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

រញ្ជួយដីនេះ មានអនុភាពវាយប្រហារក្នុងជម្រៅ ៣០ គីឡូម៉ែត្រ ជាមួយនឹងចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅភាគខាងជើងកោះ Ambrym ដែលមានប្រជាជនរស់នៅតិចតួចប៉ុណ្ណោះ។

ករណីនេះ មជ្ឈមណ្ឌលព្រមានស៊ូណាមិ នៅប៉ាស៊ីហ្វិក បាននិយាយថា មិនមានហានិភ័យនៃរលកយក្សស៊ូណាមីនោះទេ៕

មតិយោបល់