ព័ត៌មានជាតិ

បុរសម្នាក់ខូចចិត្តញៀនស្រាជាប្រចាំ ចង.កសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិចាស់ខាងលិច ភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សពជនរងគ្រោះមានឈ្មោះ ជួន ស៊ឹង ភេទប្រុសអាយុ ៥៤ឆ្នាំ ជាមនុស្សខូចចិត្ត ញៀនស្រាជាប្រចាំ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់