ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានប្រតិបតិ្ដការបង្រ្កាប និងឃាត់មនុស្សចំនួន ០៨នាក់ មិនគោរពវិធានការដ្ឋបាល បំពានវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩ ដោយនាំគ្នាប្រមូលផ្ដុំលេងល្បែង (អាប៉ោង) នៅក្នុងដីចំការស្វាយខាងលិច ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ដីចំការស្វាយខាងលេីជាកម្មសិទ្ធិរបស់ឈ្មោះ ចឹក ទ្រី ប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋាន នៅរាជធានីភ្នំពេញ (តាមការបញ្ជាក់ ពីលោកមេភូមិ) បច្ចុប្បន្នជួលឲ្យឈ្មោះ នៅ ណាឃីន ប្រុស អាយុ២៥ឆ្នាំ នៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ម៉ៅយកផលផ្លែស្វាយ តាមរដូវ ។
តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ច មនុស្សប្រុសស្រី ដែលល្មេីសនឹងវិធានការរដ្ឋបាល ការទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ មានឈ្មោះ ៖
១-ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត
២-ឈ្មោះ ប៉ុម សារុន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣-ឈ្មោះ ស៊ឹម ថុង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃដងទឹក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៤-ឈ្មោះ សៀម ប៉េង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
៥-ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិគោកស្រប់ ឃុំគោកស្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៦-ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៧-ឈ្មោះ ម៉ឺ វឺន ភេទស្រី អាយុ៤២ឆ្នាំ ភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៨-ឈ្មោះ យ៉ន តាំង ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិអណ្តូង សង្កាត់គោករកា ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមាន ៖ មេអាប៉ោង ៧, ចានអាប៉ោង១, គំរបអាប៉ោង១, តេឡេបញ្ជា១, កំរាលអាប៉ោង១, ប៊ិច ៧ដើម, សៀវភៅកត់បុង ៧ក្បាល, តង់ប្រក់១, កៅអីជ័រ ៥, ប្រាក់រៀលចំនួន ២.២០០.០០០ រៀល (ពីរលានម្ភៃម៉ឺនរៀល) ទូរស័ព្ទ ០៣គ្រឿង, ម៉ូតូ ៤គ្រឿង និងរថយន្តចំនួន ២គ្រឿង ។
អនុវត្ដតាមវិធានការសុខាភិបាល និងការចង្អុលណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានស្នេីសុំឲ្យក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ធ្វើតេស្តយកសំណាករហ័ស RTD មុនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង ០៨នាក់ រួមជាមួយវត្ថុតាង ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់