ព័ត៌មានជាតិ

ទុកម៉ូតូនៅខាងក្រៅបន្ទប់ជួល ដោយពុំបានចាក់សោ ហើយចូលទៅដេក ត្រូវជនសង្ស័យម្នាក់លួចយកទៅបាត់

ភ្នំពេញ: កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ កាន់ ធី ភេទប្រុសបានយកម៉ូតូទុកនៅខាងក្រៅបន្ទប់ជួល ដោយពុំបានចាក់សោទេ ។ លុះដល់ព្រឹកឡើង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៧និង០០នាទីព្រឹក ជនរងគ្រោះបានភ្ញាក់ពីដំណេក មកយកម៉ូតូទៅរត់ឌុបធម្មតា ស្រាប់តែពុំឃើញ ជនរងគ្រោះក៏បានទៅសុំម្ចាស់ផ្ទះ បើកកាមេរ៉ាសុវត្តិភាព ក៏ឃើញភិនភាគជនសង្ស័យ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នរគបាល ចាក់អង្រែក្រោម ដើម្បីស្រាជ្រាវ ។

លុះមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០ព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សុវណ្ណ នីម នៅចំណុចផ្លូវប៉េតុងច្រកផ្សារក្រមួន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ សុវណ្ណ នីម ហៅ វ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅនិង មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះកាន់ ធី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុវណ្ណ នីម ហៅ វ៉ាន់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់