ព្រះសីហនុៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ធាននគរបាលព្រះសីហនុ ព្រមទាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប អនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ ២៣៣/១៨ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់លោក អ៊ុ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប អនុវត្តលើឈ្មោះហ៊ឹម ភ័ក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។
គួររលឹកដែលថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០ នាទី ត្រង់ចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឈ្មោះហ៊ឹម សុភក្ត្រ័ា និងគូកនម្នាក់ទៀតឈ្មោះ ធន់ ប៊ុនហុង ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពឆក់កាបូប ជនជាតិប៉ាគីស្ថាន ក្រោយធ្វើសកម្មភាពកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានបង្រ្កាបបានឈ្មោះ ធន់ ប៊ុនហុង និងបានក៏សាងសំណុំរឿងតាមនីតិវិធី ដោយឡែកឈ្មោះ ហ៊ឹម ភក្ត្រ័ា បានគេចខ្លួនមករាជធានីភ្នំពេញ និងបន្តគេចខ្លួចដល់ខេត្តព្រះសីហនុ ។
ក្រោយពីក្តាប់បានមុខសញ្ញា និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសៀមរាប និងព្រះសីហនុ ការិយាល័យជំនាញទាំង៣ បានសហការអនុវត្ដីកាខាងលើ ដោយជោគជ័យ ហើយបច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានទទួលយកជនសង្ស័យខាងលើយកទៅតុលាការខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់