ព័ត៌មានជាតិ

បុរសម្នាក់ យកម៉ូទ័រខូចមកធ្វើ មិនប្រយត្ន័ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់មួយរំពេច

កំពង់ឆ្នាំង: បុរសម្នាក់ បានយកម៉ូទ័របែកធ្លាកមកធ្វើ ខ្វះការប្រុងប្រយត្ន័ ត្រូវចរន្តអគ្គិសនីឆ្លងឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិស្រែក្រាវ ឃុំធ្លកវៀន ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សពជនរងគ្រោះមានឈ្មោះ សាក់ ថាន ស្នាក់នៅភូមិកើតហេតុខាងលើ បានស្លាប់ក្រោយពីយកម៉ូទ័រមកធ្វើ មិនបានប្រុងប្រយត្ន័ ហើយម៉ូទ័រនោះបែកធ្លាយ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពីកើតហេតុ សពត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច័យ ប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់