កណ្តាលៈ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដោយសារមរណភាពនៃជនរងគ្រោះ) នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ប៉ែន រិទ្ធារាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ(ស្លាប់) ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស (រងរបួសបាក់ធ្មេញ១ និងរយះបបេមាត់)។
ជនល្មើស៤នាក់ ទី១ឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។
២-ឈ្មោះលាស់ ខរី ភេទប្រុស អយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម
ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះអាលីមីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម
ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)។
៤-ឈ្មោះម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម
ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ កណ្តាល១S៦៧២៩
(បែកចង្កៀង.ក្បាំង+កញ្ចក់ខាងស្តាំនិងគំរបភក់ខាងមុខ)។
មុនពេលកើតហេតុ ក្រុមជនល្មើសកំពុងតែអង្គុយលេងលើម៉ូតូនៅចំណុចអ្នកតាថៃជឺមាត់ទន្លេស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកគប់ក្រុមជនល្មើសធ្វើឲ្យជនល្មើសខឹងក៏បានជិះម៉ូតូដេញតាមដល់កន្លែងកើតហេតុខាងលើ។ ស្រាប់តែជនល្មើសជិះម៉ូតូបុកម៉ូតូជនរងគ្រោះពីក្រោយធ្វើឲ្យម៉ូតូទាំងពីរជ្រុលចង្កួតទៅបុកខឿនលោកតាម៉ៅដួលបោកទាំងសងខាង បន្ទាប់មកជនល្មើសក៏ស្ទុះទៅទាត់ធាក់ជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យរងរបួសបាក់ធ្មេញ និងរយះបបេមាត់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបានក៏បានដាច់ខ្យល់ស្លាប់តែម្តង។
រីឯជនល្មើសត្រូវបានសមត្ថកិច្ចធ្វើឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរនបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់