ត្បូងឃ្មុំៈ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបង្ហាញពីវាំងននខ្មៅ ស្តីពីលទ្ធផលនៃការស្រាវជ្រាវយ៉ាងស្ទាត់ជំនាញរបស់មន្រ្តីនគរបាលផែនព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំដោយលោកស្នងការរងលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន និងវរៈសេនីយ៍ទោ មិន សុវិសាល
រួមនិងសហការីរបស់គាត់ Account Fake Sopheaktra pl ត្រូវបានវែកមុខរកម្ចាស់ពិតប្រាកដបានហើយ ខណៈដែលម្ចាស់ account វាខំ log out ។
ទីបំផុត ក្នុងសភាពទាល់ច្រកដែលមានភស្តុតាងមិនអាចប្រកែកបាន ម្ចាស់ account នេះ បានចេញមុខសារភាព និងសូមអភ័យទោស នូវកំហុសឆ្គងដែលខ្លួនបានប្រមាថថា លោកស្នងការបានទទួលសំណូក៥០០០ដុល្លារនោះ។
ក្នុង កាយវិការប្រកបដោយគុណធម៌ លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានយល់ព្រមតែតម្រូវឲ្យមានការបកស្រាយតាមប្រព័ន្ធព័ត៌មានសង្គម ឲ្យមហាជនបានដឹងវិញ ជៀសវាងការយល់ច្រឡំ៕
មតិយោបល់