ព័ត៌មានជាតិ

ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីលួច

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បង្ក្រាប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ល្បិច​លួច​យក​កាបូប​លុយ​)​ នៅ​ចំណុច​របង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ ផ្លូវ​លេខ​៩៤​ ភូមិ​១១​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ៩និង​៣០​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ សេន​ ស្រី​នាង​ ភេទ​ស្រី​ អាយុ ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ស្ត្រី​រកស៊ី​ផ្លូវភេទ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ និង​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាន​ឈ្មោះ​ សុខ​ សាលី​ ភេទ​ស្រី​ អាយុ​ប្រហែល​ ៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ស្ត្រី​រកស៊ី​ផ្លូវភេទ​។​ ​

វត្ថុ​តាង​ចាប់​យក​៖​ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ NOKIA​ ពណ៌​ខ្មៅ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ុន​ ចិន​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់​នៅ​បន្ទប់​លេខ​២​ ផ្ទះ​លេខ​១២៥​សេ​ ផ្លូវ​សុធារស់​ ភូមិ​៩​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​សម្ភារៈ​បាត់បង់​៖​ -​កាបូបដៃ​ ពណ៌​ខ្មៅ​មួយ​,​លុយ​ខ្មែរ​ចំនួន​៧០​ម៉ឺន​រៀល​ (​ចិតសិប​ម៉ឺន​រៀល​)​ និង​ប័ណ្ណ​សម្គាល់​ម៉ូតូ​ម៉ាក​ សង់​កូរ៉េ​ ពណ៌​ក្រហម​ ស្លាក​លេខ​ ភ្នំពេញ​ 1AL-6350​ មួយ​សន្លឹក​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។​

​ទិស​ដៅ​បន្ត​ អធិការដ្ឋាន​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១១​ នឹង​បន្ត​ខិតខំ​បង្ការ​ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដោយ​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ស្នងការ​ និង​លោក​អភិបាល​ខណ្ឌ​ ៕

មតិយោបល់