ព័ត៌មានជាតិ

Toronto​ F​C​ ​ ​ចុះ​ហ​ត្ថលេ​ខា​​​​​ជា​មួ​យនឹ​ង​កី​ឡា​ក​រ ​S​e​b​a​st​i​a​n​ ​Gi​o​v​i​n​co​ ​រ​ប​ស់​ ​Ju​v​e​n​t​us​

ក្លិប កាណាដា Toronto FC បានចុះហត្ថលេខា​នាំយកខ្សែប្រយុទ្ធរបស់ Juventus លោក​ Sebastian Giovinco ពីអ៊ីតាលី ។​
បើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា កីឡាករអាយុ ២៧ ឆ្នាំ របស់អ៊ីតាលី ​ធ្លាប់លើក​ពាន ២១ លើកសម្រាប់ប្រទេសនេះ នឹង​ត្រូវ​ចូលរួមលេង​ជាមួយនឹងខ្សែប្រយុទ្ធ Jozy Altidore ក្នុងក្របខណ្ឌ Major League Soccer ។
_80356221_sebastian_giovinco
អតីតកីឡាករ Empoli និង Parma កីឡាករ Sebastian Giovinco លេងឲ្យសេះបង្កង់ Juventus បាន ១៣១ លើក ប៉ុន្តែគួរឲ្យសោកស្តាយរដូវកាលនេះ បង្ហាញខ្លួនលេង តែ ១០ លើកតែប៉ុណ្ណោះ ។​
ការបង្ហាញខ្លួនលេង​ចុងក្រោយជាមួយក្លិបបន្ទាប់ពីសេះបង្កង់ លុត Verona ដោយលទ្ធផល ៤ ទល់នឹង ០ តែលេងជាកីឡាករ​បម្រុង ។​
កីឡាករ sebastian Giovinco នឹងចូលរួមលេង​ឲ្យ Toronto នៅខែ មីនា ខាងមុខ ​ពោលគឺ​ចប់​ក្នុងក្របខណ្ឌ Italian Serie A នៅរដូវកាលនេះ៕​

មតិយោបល់