ស្វាយរៀងៈ រថយន្តកាមេរីឆ្លាមមួយគ្រឿងម្ចាស់ងងុលដេកបានបោះពួយរ៉េចង្កូតធ្លាក់ថ្នល់ហោះជិត២០០ម៉ែត្រ តែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៦ ស្ថិតចំណុចស្ពានកន្ទុយវៃ ភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
បើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ សុតសឿន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិពោធិរស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ បានឲ្យដឹងថា រូបគាត់ជាអ្នករត់តាក់ស៊ីពីស្វាយរៀងទៅភ្នំពេញ នៅមុនពេលកើតហេតុការណ៍គាត់បានដឹកភ្ញៀវទៅភ្នំពេញលុះដាក់ភ្ញៀវចុះអស់ហើយ ក៏បើករថយន្តត្រឡប់មកស្វាយរៀងវិញជាមួយភ្ញៀវរួមដំណើរម្នាក់ ស្រាប់បើកមកដល់ចំណុចកើតហេតុខាងលើ មានអារម្មណ៍ថា ងងុយដេកខ្លាំងក៏រេចង្កូចធ្លាក់ថ្នល់ រីឯខ្លួនភ័យកាន់តែជាន់ហ្គែរឡើងធ្វើឲ្យរថយន្តហោះជិត២០០ម៉ែត្រ ដូចរឿងចិនហុងកុង ខណៈដែលរថយន្តបុកជាប់ដីទៅមុខលែងរួច ក៏ស្រវេស្រវ៉ាចេញពីរថយន្តទាំព្រលឹងចុងសក់។
លុះដល់ព្រឹកឡើងថ្ងៃទី២៨ ខែមិថុនា សមត្ថកិច្ចចរាចរណ៍បានចុះអន្តរគមន៍ និងហៅរថយន្តស្ទូចប្រគល់ឲ្យម្ចាស់ទៅជុសជុលឡើងវិញ ព្រោះមិនបណ្តាលឲ្យប៉ះពាល់ដល់ព្រទ្យសម្បត្តិសាធារណៈនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕
មតិយោបល់