កណ្តាលៈ កម្លាំងជំនាញអាវុធហត្ថស្រុកស្អាង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ254 ដក.បចខ និងលេខ256ដក.បចខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល ចាប់ខ្លួនជនត្រូវចោទ០២ ពីបទ ”ហិង្សាដោយចេតនា” ការពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
ប្រភពឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ ទី១-ឈ្មោះ សេង សារីម ហៅស្រ៊ីម ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ទី២-ឈ្មោះ ហ៊ូ ហុងធា ហៅ ស្រីឡែន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកសិករ។
ប្រភពបន្តថា ជនត្រូវចោទទាំង០២នាក់ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ចោទពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តរួចហើយ៕
មតិយោបល់