ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់រងរបួសធ្ងន់បន្ទាប់ពីលេងក្បាលគ្រាប់បណ្តាលឲ្យផ្ទុះនៅ ខេត្តកោះកុង

កោះកុង: ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង៦និង៥នាទីល្ងាច មានករណីផ្ទុះក្បាលគ្រាប់នៅចំណុចខាងក្រោយមណ្ឌុលសុខភាព ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ភក្រ័ ឆាយ៉ា ភេទប្រុស អាយុ៧ឆ្នាំ មានទីលំនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បណ្តាលរងរបួសជាច្រើនកន្លែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុមកពីរក្មេងរងគ្រោះនោះលេងគ្រាប់នោះទើបបណ្តាលឲ្យរងរបួសធ្ងន់បែបនេះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីព្យាបាល ភ្លាមៗផងដែរ។ សូមបញ្ជាក់ក្បាលគ្រាប់ដែលក្មេងលេងផ្ទុះនោះពុំស្គាល់ជាគ្រាប់អ្វីទេ។
ហេតុការសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

 

មតិយោបល់