Post News Media ព័ត៌មានជាតិ ខ្លាំងប៉ះខ្លា...

ខ្លាំងប៉ះខ្លាំង! បុរសជាប្តីយកភ្លើងដុតផ្ទះ ត្រូវប្រពន្ធប្ដឹងប៉ូលិសឲ្យចាប់ចូល់ប៉ុស្ដិ៍

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនល្មើសម្នាក់ ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ (ដុតបំផ្លាញទ្រព្យសម្បត្តិ) ដែលកើតហេតុកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ជនរងគ្រោះឈ្មោះ គ្រុយ អ៊ាង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការមានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ គិត ចន អាយុ៥៥ឆ្នាំ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅជាមួយគ្នា ត្រូវជាប្តីរបស់ជនរងគ្រោះ (ឃាត់ខ្លួន)។

សម្ភារខូចខាត រួមមាន៖ ឆេះពូកម៉ូតូ១គ្រឿង ស្រូវចំនួន៥បាវ និងអង្ករ រួមទាំងទូរទស្សន៍ចំនួន១គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត។
វត្ថុតាងចាប់យកមាន៖ កាំបិតផ្គាក់ចំនួន១ និងពូថៅចំនួន១។

ក្រោយពេលទទួលបណ្តឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ មកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕