ព័ត៌មានជាតិ

ចាប់ខ្លួន​អ្នក​ធ្វើ​ការតវ៉ា​ប្រឆាំង​និង​ករណី​ឲ្យ​រួចខ្លួន​ឧក្រិដ្ឋជន​ដែល​បានសម្លាប់​យុវជន​ស្បែក​ខ្មៅ Trayvon Martin

​ប៉េកាំង៖ក្រុម​បាតុករ​ដែល​បាន​ធ្វើ​ការតវ៉ា​នៅតាម​ផ្លូវ​នៃ​ទីក្រុង Los Angeles ត្រូវបាន​ចាប់ខ្លួន​ប្រមាណ 13 នាក់​ពី​បទ​ការបំពាន​លើ​ល​កំណត់​ច្បាប់​និង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​។​

​ការធ្វើ​តវ៉ា​ប្រឆាំង​នេះ​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​បី​យប់​មកហើយ​ក្នុង​ការប្រឆាំង​នឹង​ការ​ឲ្យ​រួច​ខ្លួន​របស់​ឧក្រិដ្ឋជន George Zimmerman ដែល​ជា​ឃាតករ​សម្លាប់​យុវជន​ស្បែក​ខ្មៅ Trayvon Martin កាលពី​ឆ្នាំទៅ​។​មនុស្ស​ដែល​មាន​ចំនួន​ប្រមាណ 4 ទៅ 5 រយ​នាក់​បាន​ធ្វើការ​បាតុកម្ម​តវ៉ា​ដោយ​ស្ងប់ស្ងាត់​ខណៈដែល​យុវជន​មួយ​ក្រុម​តូច​បាន​នាំគ្នា​គប់​កញ្ចក់ បិទ​ផ្លូវ​និង​បំផ្លាញ​សម្បត្តិ​សាធារណៈ​មួយ​ចំនួន​ទៀត​មុនពេល​ចាប់ខ្លួន​។​ប៉ូលីស​ដល់​ទៅ 300 នាក់​ដែល​ត្រូវ​បញ្ជូន​ទៅដល់​ទី​កន្លែង​កើតហេតុ​សម្រាប់​ការ​បង្រាប​លើក​នេះ​ហើយ​មិន​មាន​របាយការណ៍​ណា​បញ្ជាក់​ពី​ចំនួន​អ្នក​របួស​រឺ​ស្លាប់​នោះ​ទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/trayvon15n-1-web_zps3f69f777.jpg
ឧក្រិដ្ឋជន George Zimmerman
https://i1272.photobucket.com/albums/y389/domneng/Decore/la-zimmerman-protesters-3_zpsd9216258.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/1373999877000-AFP-521377223-1307161439_4_3_zps15c42749.jpg

មតិយោបល់