ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានបង្ហាញគម្រោងសាងសង់ផ្លូវយក្ស Superhighway ដែលជាធំមានទំហំធំ និងល្បឿនលឿន សម្រាប់តភ្ជាប់ពីតំបន់អឺរ៉ុប មកកាន់តំបន់អាស៊ី ពោលគឺភ្ជាប់ពីទីក្រុងឡុងដ៍ មកកាន់រដ្ឋអាឡាស្កា។ នេះបើយោងតាមកាសែត The Siberian Times ចុះផ្សាយកាលពីម្សិលមិញ។
លោក Vladimir Yakunin ប្រធានក្រុមហ៊ុនដឹកជញ្ជូន Russian Railways បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវដ៏អស្ចារ្យនេះ គឺដើម្បីផ្ដល់ប្រយោជន៍រួម ដោយនៅក្នុងនោះមានផ្លូវរថភ្លើង ផ្លូវជាតិ មានបំពង់ប្រេង ហ្គាស ប្រព័ន្ធអគ្គីសនី និងទឹក ដែលគម្រោងនេះគឺជាការផ្ដួចផ្ដើមគំនិតដោយរុស្ស៊ី និងមេដឹកនាំពិភពលោកធំ ដែលត្រូវបានគេឲ្យឈ្មោះថា «តំបន់នៃអនាគត» ប៉ុន្តែមិនបានបញ្ជាក់ថា នឹងចាយអស់ថវិកាចំនួនប៉ុន្មាននោះទេ៕
មតិយោបល់