ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ លតស្វិត​និង​នំបាញ់ឌុក មានផ្ទុកសារធាតុគីមី នៅផ្សារទីរួមខេត្តពោធិ៍សាត់

​ពោធិ៍សាត់ៈ ​យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញម្ហូបអាហារ នៅផ្សារទីរួមខេត្តពោធិ៍សាត់ ដោយបានធ្វើតេស្តបឋមលើ ផ្អក ប្រហុក ត្រីងៀត សសៃរគុយទាវ សាច់ក្រក លតស្វិត បាញ់ឌុក តៅកឺ និងត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេចដទៃទៀត។

ជាលទ្ធផល យើងរកឃើញ លតស្វិត៣គ.ក. និង នំបាញ់ឌុក​ ៣គ.ក​ ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់​ និងបានដកហូត​ធ្វើការកម្ទេចចោល​នៅនឹងកន្លែងតែម្តង៕

មតិយោបល់