ស្វាយរៀងៈ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ រងការខូចខាតផ្ទះសម្បែងចំនួន១៣ខ្នង ត្រូវបានសាខាកាកបាទក្រហមកម្ពុជា នាំអំណោយសង្គ្រោះ ចែកជូនដល់កន្លែងកើតហេតុ។
សូមបញ្ជាក់ថា កាលវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ មានភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឱ្យ ផ្ទះពលរដ្ឋចំនួន១៣ខ្នងរលំ និងរបើកដំបូល ក្នុងនោះមានឃុំឈើទាល៩ខ្នង ឃុំក្រោលគោ៣ខ្នង និងឃុំគោកព្រីង១ខ្នង។ ប៉ុន្តែមិនមានមនុស្សស្លាប់ ឬរងរបួសនោះឡើយ។
ជាឆ្លើយតប នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយទៅសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដល់កន្លែងកើតហេតុ បានទាន់ពេលវេលាផងដែរ៕
មតិយោបល់