ភ្នំពេញៈ បុរសជាអ្នកលក់មាន់ម្នាក់ កើតមានអាការៈងងឹតវិលមុខ ខ្យល់គ ដួល សន្លប់បាត់មាត់ មាត់ក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅហាងគុយទាវមួយកន្លែង តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបគុយទាវ។
ជនរងគ្រោះឈ្មោះ ស សម្បត្តិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់មាន់ មានប្រពន្ធឈ្មោះ កែវ គុណ អាយុ៤២ឆ្នាំ មុខរបរលក់មាន់ជាមួយគ្នា មានទីលំនៅ ភូមិចុងអាង ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថាគាត់២នាក់ ប្តីបានដឹកមាន់ មកលក់នៅតាមផ្សារ នាទីក្រុងភ្នំពេញ តាំងពីព្រឹកព្រលឹមមកម៉្លេះ លុះលក់មាន់អស់ ជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តែដោយសារ ម៉ោងជ្រេ រសៀលទៅហើយ ហេវហត់អស់កម្លាំងពេក ទាំង២នាក់ប្តី-ប្រពន្ធនាំគ្នាចូលហូបគុយទាវសិន ហើយខណៈដែលកំពុងអង្គុយហូប ស្រាប់តែ ប្តី កើតមានអាការៈ ងងឹតវិលមុខដួលផីង សន្លប់បាត់មាត់ បាត់ក បង្កឲ្យភ្ញាក់ផ្អើល។
ជនរងគ្រោះក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕
មតិយោបល់