ភ្នំពេញៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកឥដ្ឋពេញ បានជ្រុលចង្កូតបុករថយន្ត Nissan Diesel ពីក្រោយរងរបួសកម្មករលើកឥដ្ឋម្នាក់រថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A- 0766 បើកដោយឈ្មោះ ធី ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ រួមដំណើរដោយកម្មករលើកឥដ្ឋដែលរងរបួសជើងស្តាំឈ្មោះ នាថ ភេទប្រុស អាយុជិត២០ឆ្នាំ និង កម្មករម្នាក់ទៀតមិនរងរបួសនោះទេ។
ចំណែករថយន្តរងគ្រោះម៉ាក Nissan Diesel ពណ៌ស្លាទុំដឹកដី ពាក់ស្លាក់លេខ តាកែវ 3A-1189 បើកដោយឈ្មោះ អេង រៀ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្តស្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តរថយន្តទាំង២គ្រឿង បើកស្របទិសគ្នាពីកើតទៅលិច ដោយរថយន្ត Nissan Diesel បើកខាងមុខរថយន្តហ៊ីយ៉ាន់ដាយបើកខាងក្រោយ ខណៈមកដល់ចំណុចកើតហេតុ រថយន្តរថយន្ត Nissan Diesel បានបង្អង់ឈប់ដោយសារមានរថយន្តជាច្រើនគ្រឿងស្ទះនៅខាងមុខ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ ជ្រុលបុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យកម្មករដែលជិះនៅក្នុងកាប៊ីនរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋ របួសជើងស្តាំធ្ងន់ រីឯរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ។
ក្រោយពេលកើតហតុតៃកុងរថយន្តដឹកឥដ្ឋនិងតៃកុងរថយន្តហ៊ីយ៉ាន់ដាយជួយទាញជនរងគ្រោះចេញពីកាប៊ីនទៅព្យាបាលដោយតៃកុងរថយន្តដឹកឥដ្ឋទៅជាមួយជនរងគ្រោះក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញខណ្ឌបានទៅដល់ធ្វើការវាស់វែង យករថយន្តទុកខាងទុកឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីតំណាងខាងរថយន្តដឹកឥដ្ឋសម្របសម្រួលជាមួយខាងរថយន្តហ៊ីយ៉ាន់ដាយបញ្ចប់រឿងគ្មានខាងណាសងខាងណានោះទេ៕
មតិយោបល់