ព័ត៌មានជាតិ

ក្រុមចោរជាសិស្សសាលា៣នាក់ ឆក់កាបូប​ស្ត្រីម្នាក់បានហើយ តែរត់មិនរួចចាប់បានម្នាក់!

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងប្រជាការពារភូមិពោងពាយសង្កាត់ភ្នំពេញថ្មីឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយតែរត់មិនរួច។

ហេតុការណ៍​បានកើតឡើងកាលពីរវេលាម៉ោង១ និង៥៥ នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវ១១L កែងនិង១១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមផ្លូវ១១១ដើម្បីទៅទិញផ្លែឈើសម្រាប់ទុកសែនក្បាលទឹក លុះមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូមូយគ្រឿងម៉ាក់s​coopy ពណ៌ស មិនចាំស្លាកលេខ បានធ្វើសម្មភាពឆក់កាបូបពីគាត់ពេលនោះគាត់ក៏បានទាញការបូកមកវិញ ស្រាប់តែធ្លាក់ជនសង្ស័យម្នាក់ពី​លើម៉ូតូតែម្តង។ ហើយជនរងគ្រោះស្រែកឲ្យគេជួយពេលនោះក៏មានកម្លាំងប្រជាការពារភូមិពោងពាយនិងសង្កាត់ភ្នំពេញថ្មីចេញមកជួយឃាត់ខ្លួនបានភ្លាមៗតែម្តង ចំណែកបក្ខពួក២នាក់ទៀតជិះរត់គេចខ្លួនបាត់។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះដែរត្រូវចោរឆក់កាបូបនោះមានឈ្មោះ នី ម៉ាឡេង ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ១៧​ឆ្នាំ ជាសិក្សថ្នាក់ទី១១b ស្នាក់នៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្រោយកើតហេតុកម្លាំងប្រជាការពារភូមិបាននាំខ្លួនជនសង្ស័យខាងលើប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ ក្រោយមកក៏បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តទៀត៕

មតិយោបល់