ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនង Russia-ASEAN ជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន-រុស្សី

ភ្នំពេញ: នៅថ្ងៃទី២០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនង Russia-ASEAN។ កម្មវិធីនេះ នឹង ចាប់ផ្តើមនៅម៉ោង១២ ក្នុងនោះរួមមានដូចជា ពិធីស្វាគមន៌ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ីជាមួយ
តំណាងធុរកិច្ច ពិធីថតរូបរួមគ្នា សម័យប្រជុំពេញអង្គ និងពិសារអាហារថ្ងៃត្រង់ការងារជាដើម ដែលនឹងប្រព្រឹត្តិធ្វើ នៅ Radisson Blu Resort and Congress Center ទីក្រុង Sochi។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ អញ្ជើញវិលត្រឡប់ទៅកាន់ ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយចំនួន ខាងលើនេះរួចហើយ៕

photo_2016-05-20_12-55-53 photo_2016-05-20_12-55-52 (2) photo_2016-05-20_12-55-52 photo_2016-05-20_12-55-53 (2) photo_2016-05-20_12-55-51

//youtu.be/kB4Ovx_GTsk

មតិយោបល់