កណ្ដាលៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាមួយបានកើតឡើង ដោយមានជនដៃដល់ម្នាក់ បានកាប់ទៅលើបុរសម្នាក់ កំពុងកាត់សក់ រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ គឿន ប៊ុនធឿន ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គកលិកកាស៊ីណូហ្គេនដ្រ្តាហ្គនរីសត។ រីឯជនសង្ស័យឈ្មោះ នៅ ធឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកម៉ូតូរ៉ឺម៉កកង់បី គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់បន្តទៀត ៕
មតិយោបល់