ព័ត៌មានជាតិ

Gerard Pique បន្ត​កុងត្រា​ជាមួយនឹង Barcelona ៤ ឆ្នាំ​ទៀត

​អេ​ស្ប៉ាញ​៖ ខ្សែការពារ​របស់​ក្លិប Barcelona កីឡាករ Gerard Pique បាន​ប្តេជ្ញាចិត្ត ពី​អនាគត​របស់​ខ្លួន ដោយ​បន្ត​លេង​នៅ​ក្លិប​អ្នក​មាន​បុណ្យ Barcelona និង​ចុះហត្ថលេខា ៤ ឆ្នាំ បន្តទៀត​។​

​កីឡាក​រវ័យ ២៧ ឆ្នាំ រូបនេះ​បាន​ចូលរួម​លេងឲ្យ Barcelona បន្ទាប់​ពី​ផ្លាស់​មក​ពី​ក្លិប បិសាច​ក្រហម Manchester United ក្នុង​ឆ្នាំ ២០០៨ ដោយ​កុងត្រា​ខ្លួន​នឹង​ផុត​សុពលភាព នៅ​ខែ​មិថុនា ឆ្នាំ ២០១៥ ប៉ុន្តែ​ឥឡូវ នឹង​បន្ត​លេងឲ្យ ក្រប​ខណ្ឌ La Liga រហូតដល់​ឆ្នាំ ២០១៩ ។​

​កីឡាករ​រូបនេះ​បាន​និយាយថា “​នៅ​រដូវ​កាល​នេះ​យើង​មិន​បាន​ឈ្នះ​ពានរង្វាន់​អ្វី ក៏ប៉ុន្តែ​យើង​នឹង​ផ្សំ​គ្រឿង​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​” ។​
pique

មតិយោបល់