ព័ត៌មានជាតិ

OPPO F9 សមត្ថភាពមិនធម្មតា ហើយតម្លៃក៏សមរម្យ! ពិតជាភ្ញាក់ផ្អើលជាមួយនឹងការមកដល់នៃ OPPO F9.

បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងទីផ្សារសម្រាប់ការលក់ម៉ូដែល OPPO F7 កាលពីដើមឆ្នាំ ក៏ដូចជាការធ្វើឲ្យពិភពស្មាតហ្វូនមានការភ្ញាក់ផ្អើលអំពីស្មាតហ្វូនកំពូលរបស់ខ្លួនរួចមក នៅថ្ងៃទី 24 ខែសីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន OPPO ក៏បានធ្វើការប្រកាសសម្ពោធជាផ្លូវការនូវអាវុធថ្មីរបស់ខ្លួន នៅសាលកោះពេជ្រ City Hall ដែលវាមានឈ្មោះថា OPPO F9។

ក្នុងកម្មវិធីសម្ពោធនោះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ តារាល្បីៗ ដូចជា អ្នកនាងពេជ្រ សោភា លោក Step កញ្ញា រ៉េត ស៊ូហ្សាណា លោកជា វណ្ណារិទ្ធ កញ្ញាហ៊ិន ចន្ទនិរ័ត្ន អ្នកនាងសុខ សោម៉ាវត្តី លោក ហៃ ប៉ោហុង រួមជាមួយដៃគូពាណិជ្ជកម្ម និងម្ចាស់ហាងលក់ទូរស័ព្ទជាច្រើនរយនាក់។ ការដាក់ចេញនូវម៉ូដែល OPPO F9នេះ ក្រុមហ៊ុនរំពឹងថាវានឹងអាចបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនបាន ដោយវាបានធ្វើការ upgrade នូវចំណុចធំៗមួយចំនួន ដូចជា៖ ផ្នែកអេក្រង់ ការសាកថ្ម និងរចនាបថរូបរាងខាងក្រៅ។

F9 ប្រើប្រាស់នូវការរចនាអេក្រង់បែបថ្មីរាងតំណក់ទឹកមុនគេ ដែលOPPO ហៅវាថា Water Drop Screen ដែលវាធ្វើឲ្យផ្ទៃនៃអេក្រង់កាន់ធំ និងលាតពេញ។ វាមានទំហំ 6.3 អ៊ីញ កម្រិតបង្ហាញ FULL HD+ ដែលមានដង់ស៊ីតេ 409ppi រួមជាមួយសមាមាត្រនៃតួខ្លួន 19.5:9។ ចំណែកឯកម្លាំងម៉ាស៊ីនវិញ F9 ប្រើប្រាស់នូវ Chip MTK P60 GPU Mali G72, CPU Octa-Core 2.0GHz ភ្ជាប់ជាមួយ RAMទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 ដែលជា system ចុងក្រោយរបស់ OPPO ដើរលើ Android 8.1។ បើនិយាយពីកម្លាំងថ្មវិញ OPPO F9មានថាមពលថ្ម3500mAh ទ្រទ្រង់ដោយបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែល OPPO បានអះអាងថា សាកថ្ម 5 នាទី និយាយទូរស័ព្ទបាន 2 ម៉ោង ជាងនេះទៅទៀត វាជាបច្ចេកវិទ្យាដែលមានសុវត្ថិភាពក្នុងការសាកថ្មជាងគេផងដែរ។

OPPO F9ត្រូវបានរចនាឡើងជាលក្ខណៈពណ៌ប្រដេញ(Gradient) ដ៏ស្រស់ស្អាត នៅពេលដែលវាចាំងនឹងពន្លឺ យើងនឹងឃើញនូវក្រឡារាងស្រទាប់ផ្កាដ៏ផូរផង់នៅលើផ្នែកក្រោយនៃទូរស័ព្ទ។ វាមានពីរពណ៌សម្រាប់ឲ្យលោកអ្នកធ្វើការជ្រើសរើស ក្នុងនោះមានដូចជា ពណ៌ក្រហម (Sunrise Red) និងពណ៌ខៀវ (Twilight Blue)។ OPPO F9 នឹងបើកឲ្យធ្វើការកុម្ម៉ង់ទិញជាផ្លូវការចាប់ពីថ្ងៃទី២៥ សីហា រហូតដល់ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2018 នេះ ហើយអតិថិជននឹងទទួលបាននូវកាដូរជាច្រើនដូចជា កាបូបស្ពាយខ្នង ជើងទម្រទូរស័ព្ទ កាសធំ Headphone និងស៊ីមកាតSmart លេខពិសេស1 ដែលភ្ជាប់គម្រោងធំហ្មង៎ 12 សប្តាហ៍។ ហើយនៅថ្ងៃទី 6 ខែកញ្ញា ជាថ្ងៃនៃការបើកលក់ដំបូង ក៏ដូចជាថ្ងៃដែលអតិថិជនអាចមកទទួលយកទូរស័ព្ទដែលខ្លួនបានធ្វើការកុម្ម៉ង់នៅតាមហាង។ ចំពោះតម្លៃវិញ OPPO F9មានតម្លៃត្រឹមតែ 339 ដុល្លារតែប៉ុណ្ណោះ។ តម្លៃប៉ុណ្ណឹង ហើយមានលក្ខណៈពិសេសបែបហ្នឹង វាល្មមនឹងទិញប្រើហើយ៕

មតិយោបល់