ព័ត៌មានជាតិ

ការវិនិយោគលើវិស័យអប់រំជាមួយបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ

ការប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិគឺជា ភាពជោគជ័យមួយជំហានរបស់ប្អូនសិស្សា​នុ​សិស្សដែលសិក្សាថ្នាក់ទី ១២ នៃវិទ្យាល័យនីមួយៗ។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថា បច្ចុប្បន្ននេះបន្ទាប់ពីការប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិរួចរាល់មក​ សិស្សានុ​សិស្ស​ជាច្រើនក៏បានកំពុងតែមមាញឹកយ៉ាងខ្លាំង រួមទាំងអាណាព្យាបាលមួយចំនួនក៏មានការព្រួយបារម្ភយ៉ាងច្រើនទាក់ទងទៅនឹងការជ្រើសរើសជំនាញ និងមហាវិទ្យាល័យសម្រាប់កុល​បុត្រ​កុលធីតារបស់ខ្លួន។ រាល់គ្រប់អាណាព្យាបាលទាំងអស់ ព្រមទាំងសិស្សានុ​សិស្សគ្រប់រូបរមែង​ប្រាថ្នាចង់បានការវិនិយោគទុន មួយដែលផ្ដល់នូវផលចំនេញយូរអង្វែង និងអនាគតដ៏ត្រះត្រចង់ ។ ទាំង​នេះសំដៅទៅលើ «ការវិនិយោគលើវិស័យអប់រំ»។ ការជ្រើសរើសវិនិយោគលើវិស័យអប់រំដ៏ត្រូវត្រឹមអាចកើតមានបានលុះត្រាតែ យើងបានជ្រើសរើសនូវជំនាញដែលមានទីផ្សារការងារអំណោចផលខ្ពស់ រួមជាមួយថ្នាលបណ្ដុះបណ្ដាលដែលប្រកបដោយគុណភាព គុពវឌ្ឍន៍ និងការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

ជាមួយគ្នានេះដែរ​ វិទ្យាស្ថានខេមអេដប៊ីស្សនេស្សស្គូល ជាវិទ្យាស្ថានមួយដែលបណ្ដុះបណ្ដាលទៅលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល​ គឺជាវិទ្យាស្ថានមួយនៅប្រទេសកម្ពុជា​ ដែលទទួលបានការទទួលស្គាល់កម្រិតផ្លាទីនីមពីសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស។ ខេមអេដប៊ីស្សនេស្សស្គូល ​មានបណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈ​ដែលប្រកបដោយគុណវុឌ្ឍិ​ ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ កម្មវិធី​​ ACCA ​​និងថ្នាក់​ជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ​ (CAT)​ ផងដែរ។​ ទន្ទឹមនឹងនេះដែរ ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ​នៅវិទ្យាស្ថានខេមអេដប៊ីស្សនេស្សស្គូល សិស្សានុសិស្ស និងអាណាព្យាបាលនឹងទទួលបានអ្វីដែលពិសេស និងលើសពីការរំពឹងទុកដូចជា៖

⦁ការសិក្សាក្នុងរយៈពេល៤ឆ្នាំ ប៉ុន្តែនិស្សិតនឹងទទួលបាននូវសញ្ញាបត្រពីរក្នុងពេលតែមួយ​ រួមមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ​ ដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ​ (CAT)​ ពីចក្រភពអង់គ្លេស ដែលទទួលស្គាល់រហូតដល់ ១៨៣ប្រទេសលើពិភពលោក។

⦁ការបណ្ដុះបណ្ដាលត្រូវបានផ្អែកលើស្ដង់ដារគណនេយ្យ IFRS និងបំពេញតាមតម្រូវការអប់រំ IFAC ដែលជាហេតុធ្វើអោយនិស្សិតដែលបញ្ចប់ការសិក្សា ឬកំពុងសិក្សា អាចបន្តការសិក្សានៅក្រៅប្រទេសដោយងាយស្រួល និងមានភាពរលូនល្អ។

⦁ការបណ្ដុះបណ្ដាលដោយសាស្រ្តាចារ្យដែលមានទាំងបទពិសោធន៍ និងជំនាញច្បាស់​លាស់ មកពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក​ ចក្រភពអង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងហុងកុងជាដើម។ រាល់សាស្រ្តាចារ្យទាំងអស់ត្រូវជ្រើសរើស និងវាយតម្លៃលើការបង្រៀនតាំងពីពេលចាប់ផ្ដើមសិក្សារហូតដល់ពេលបញ្ចប់ថ្នាក់សិក្សានីមួយៗ​ដើម្បីធានាអោយបានថារាល់ការបណ្ដុះបណ្ដាលទាំងអស់គឺប្រកបដោយគុណភាពខ្ពស់។

⦁ ការសិក្សាដោយផ្តោតលើទ្រឹស្ដីអនុវត្ត និងជំនាញច្បាស់លាស់ រួមជាមួយការដកស្រង់នូវបទពិសោធន៍ជាក់ស្ដែងតាមរយៈការចូលរួមក្លឹបសិក្សា និងការទស្សនៈកិច្ចទៅកាន់បណ្ដាក្រុមហ៊ុនផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស បានធ្វើអោយនិស្សិតជាច្រើនទទួលបានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់។

⦁ ការសិក្សាលើថ្នាក់បរិញ្ញាបត្រជំនាញមួយ តែនិស្សិតអាចបម្រើការងារបានច្រើនប្រភេទដូចជា៖ គណនេយ្យករ ហិរញ្ញិក សវនករ អ្នកគ្រប់គ្រងអាជីវកម្ម អ្នកគ្រប់គ្រងស្តុក មន្រ្តីផ្នែកពន្ធដារ អ្នកវិភាគអាជីវកម្ម និងការវិនិយោគ ព្រមទាំងផ្នែកផ្សេងៗជាច្រើនទៀត។ រួមជាមួយវិទ្យាស្ថានខេមអេដបានផ្ដល់នូវផ្នែកជួយរកការងារជូននិស្សិតទាំងអស់ និស្សិតកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកការងារតាមក្តីស្រមៃរបស់ខ្លួន។

ដូច្នេះប្រសិនបើអ្នកកំពុងគិតអំពីកន្លែងសម្រាប់ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់របស់អ្នក។ វិទ្យាស្ថានខេមអេដ គឺជាកន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើម។ ចុះឈ្មោះសិក្សាកម្មវិធី BA + CAT របស់យើងនៅថ្ងៃនេះរហូតដល់ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនង​មកកាន់ទូរស័ព្ទ​ 023 986 522 / 012 618 988 ។

មតិយោបល់