Post News Media ព័ត៌មានជាតិ រថយន្តTOYOTA ...

រថយន្តTOYOTA HLACE ស្លាកលេខភ្នំពេញ 2AU-3665 ត្រូវរថយន្តឆ្លាមបុកប៉ើងក្រឡាប់ ខ្ទាតបុករះស្លាកសញ្ញាផ្លូវ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋខ្ទេចពេញផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ​មានករណីបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក TOYOTA HLACE ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកាមរីឆ្លាម បុកចំពាក់កណ្ដាលពេញទំហឹង ខ្ទាតទៅប៉ះបាក់ស្លាកសញ្ញាលេខចំនួន១ និងបន្តប៉ះជញ្ជាំងផ្ទះប្រជាពលរដ្ឋ២ផ្ទាំង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំណុចផ្លូវ១៦៣ កែងនឹងផ្លូវ៤៥៦ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕