សកមុ្មភាពដ៏គ្រោះថ្នាក់មួយបានកើតឡើងនៅលើទីលាន ក្នុងក្របខណ្ឌ របស់ហូល្លង់ កាលពីរាត្រីយប់មិញនេះ។
នៅក្នុងការប្រកួតក្របខណ្ឌ របស់ហូល្លង់ កាលពីរាត្រី យប់មិញនេះ មានរឿងមួយដ៏គួរឲ្យអស់សំណើច ខណៈដែល ក្លិប Roda JC ទទួលស្វាគមន៍ AZ Alkmaar ។ រឿងរ៉ាវដ៏គួរ ឲ្យអស់សំណើចនេះដែរវាបានកើតឡើងនៅនាទី ៤០ ខណៈដែល កីឡាករ Guy Ramos របស់ Roda JC បានចាប់ពងរបស់កីឡាករ Aron Johannsson ដែលធ្វើឲ្យអ្នកលេងក្លិប AZ Alkmaar ខឹងសម្បារយ៉ាងខ្លាំង។ តែទោះជាយ៉ាងណា សំណាងល្អហើយដែលកីឡាកររូបនេះ មិនទទួលបានការពិន័យពីអាជ្ញាកណ្តាលនោះ។
តែទោះជាយ៉ាងណាក៏ដោយ ក្លិបទាំងពីរនេះ ត្រឹមតែស្មើ ២-២ ខណ់ដែលអាជ្ញាកណ្តាលផ្លុំកញ្ជែរ បញ្ចប់ការប្រកួត នោះ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់