ព័ត៌មានជាតិ

រថយន្តអាលផាត តម្លៃជាង ១០ម៉ឺនដុល្លារ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-6336 រេចង្កូតចូលចង្អូរពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច…

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅម្តុំបឹងកក់ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសជនជាតិចិនម្នាក់ បានបើករថយន្តទំនើបម៉ាក អាលផាត តម្លៃជាង ១០ម៉ឺនដុល្លារ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-6336 រេចង្កូតនៅផ្លូវកោង បណ្ដាលឲ្យចូលចង្អូរពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រោះតែខូចខាតរថយន្តប៉ុណ្ណោះ៕

មតិយោបល់