ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត សង្ស័យជារឿងឃាតកម្ម ហើយយកទៅចងក មានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចជាប់របងរដ្ឋករទឹក តាមផ្លូវR5 ភូមិ១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះ (សព)មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីកន្លែងកើតបានឲ្យដឹងថានៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋម្នាក់ឆ្លងកាត់កន្លែងកើតហេតុ បានឃើញក៏បានប្រាប់សន្តិសុខដែលយាមនៅជិតនោះ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានពិនិត្យឃើញមានស្នាមបែកបំពុងទឹកក្តៅនិងមានឈាមស្រកពីផ្លូវផ្លូវម្ខាង មួយតក់ៗរហូតដល់កន្លែងចងក ជាប់ម៉ែកឈើប៉ុនមេដៃ (ដើមឆ័ត្រ)។
ក្រោយមកខាងកោសល្យវិច័យចុះមកពិនិត្យឃើញមានស្នាមជាំប៉ុនបាទដៃនៅត្រង់ឆ្អឹងជំនីនិងក្បាល ដៃជើង សង្ស័យជារឿងឃាតកម្មសម្លាប់ហើយយកទៅចងក។
ក្រោយមកសាកសពសមត្ថកិច្ចបានយកទៅដំកល់នៅវត្តសំបួរមាស នៅក្នុងភូមិម៉រ សង្កាត់ដង្កោ ខណ្ឌដង្កោ រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=4xSR_c4wxLo
មតិយោបល់