កណ្ដាលៈ ករណីបុរសម្នាក់ ធ្វើអត្តឃាតចងកកើតឡើងនៅវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះបងស្រីបង្កើត ស្ថិតក្នុងភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
តាមសម្ដីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ិន រ៉េត ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ រីឯឈ្មោះ ប៉ិន ក្រេង ត្រូវជាបងបង្កើតជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
តាមការបំភ្លឺពីបងស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា កន្លងមកជនរងគ្រោះ ជាមនុស្សញៀនស្រា ហើយមានស្មារតីវង្វេងៗនិងផឹកជាប្រចាំហើយគាត់ជាបង តែងតែអប់រំណែនាំតែជនរងគ្រោះមិនស្តាប់តាមការណែនាំនោះទេ។ លុះនៅវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះបានមកផ្ទះរបស់គាត់ជាបងដើម្បីសុំដេកមួយយប់ហើយនិយាយប្រាប់គាត់ថា មានគេដេញចាប់គាត់
ពេលនោះគាត់ជាបងដឹងថា ប្អូនគាត់មានស្មាតីវង្វេង ក៏រៀបចំចងមុងឲ្យប្អូនដេកហើយ ក៏នាំគ្នាសម្រាកដែរទៅ។ លុះដល់ពេលបងស្រីបានក្រោកពីដំណេកស្រាប់តែឃើញ ប្អូនរបស់គាត់ធ្វើអត្តឃាតចងក ដោយខ្សែក្រណាត់ ក្រឡាពណ៌សខ្មៅ ជាប់នឹងធ្នឹមផ្ទះរបស់គាត់ ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ជូនអាជ្ញាធរ និង សមត្ថកិច្ច។
ក្រោយពីបានទទួលព័ត៌មានផ្នែកងារជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ និង ក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថា ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងករណី ឃាតកម្មអ្វីនោះទ្បើយ គឺពិតជាធ្វើអត្តឃាត ចងក ប្រាកដមែន ។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់