ព័ត៌មានជាតិ

ដែន​ដី​កោះ​សិង្ហ​បុរី ប្រកាស​រំលាយ​សភា និង​ត្រៀម​បោះឆ្នោត​នីតិកាល​ថ្មី​នៅ​ខែក្រោយ​

​សិង្ហ​បុរី​៖ យោង​តាម​ព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ទី​២៥ បានឲ្យដឹងថា ប្រធានាធិបតី នៃ​ដែនដី​កោះ​សិង្ហ​បុរី លោក នាយករដ្ឋមន្ត្រី Lee Hsien Loong បានប្រកាស​រំលាយ​សភា នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​សីហា ដូច្នេះ​ប្រជាពលរដ្ឋ​សិង្ហ​បុរី​ទាំងអស់ អាច​ទៅ​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា នីតិកាល​ទី ១៣ របស់​ពួកគេ​បាន នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ ២០១៥ ខាងមុខនេះ​។​

​យោង​តាម​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គោលដៅ​នៃ​ការបោះឆ្នោត (EBRC) បាន​ចេញ​នូវ​របាយ ការណ៍​ចុងក្រោយ​មួយ​ដោយ​បង្ហាញថា សភា​សិង្ហ​បុរី​នឹង​មាន​អស​នៈ​ចំនួន ៨៩ បានមក​ពី​មណ្ឌលបោះឆ្នោត​ចំនួន ២៩ ទូទាំង​ប្រទេស ដែល​កាលពី​អាណត្តិ​មុន មានតែ​៨៧ អសនៈ និង​២៧ មណ្ឌល​ប៉ុណ្ណោះ​។​

​កាល​ពី​ការបោះឆ្នោត​សកល​លើក​មុន ការរំលាយ​សភា​បាន​ធ្វើឡើង​ចំ​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ ២០១១ ហើយ​នៅ​ថ្ងៃ​ដដែល​នោះដែរ ក៏​មាន​ប្រកាស​ពី​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​តែម្តង​៕​

Lee Hsien Loong

មតិយោបល់