ព័ត៌មានជាតិ

មន្ត្រី​ចិន​ម្នាក់​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​បន្ទាប់ពី​ធ្លាយ​រូបភាព​ជាមួយនឹង​ស្រីខូច

​ចិន​៖​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ ក្នុង​ទីក្រុង Yancheng ក្នុង​ខេត្ត Jiangsu ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង បន្ទាប់​ពី​លេច​រូបភាព​របស់ខ្លួន ជាមួយ​នឹង​ស្ត្រី​ខារ៉ាអូខេ ។​​រូបថត​នោះ ត្រូវ​បាន​បង្ហាញថា គឹជា​មន្ត្រី​ម្នាក់​នៅ Jianhu ឈ្មោះ Jiao ដោយ​បាន​ឱបក្រសោប និង​ចាប់​គូថ​ស្រីខូច ដែល​ជា​នារី​ខារ៉ាអូខេ ខណៈ​ដែល​នាង​អង្គុយ​លើ​តុ ពីមុខ​គាត់ ។​

​រូបថត​នេះដែរ​ត្រូវ​បាន​ធ្លាយ​ទៅកាន់​អន​ឡាញ​យ៉ាង​ឆាប់រហ័ស និង​បានឲ្យដឹងថា ស្ត្រី​នោះ គឺជា​ស្រីខូច ដែល​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ ដោយ​សម្រាប់​អត្តសញ្ញាណ​ស្រី​នោះ គេ​មិន​ទាន់​ដឹង​នៅឡើយ ថា​ជា​នរណា ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក Jiao បាន​ច្រានចោល​ពាក្យ​ច​ចាម​អារាម​នេះ យ៉ាង​ឆាប់រហ័ស ដោយ​និយាយថា លោក​បាន​ចូលរួម​ជប់លៀង​ជាមួយនឹង​មិត្តភក្តិ និង ស្ត្រី​ម្នាក់​ក្នុង​រូបថត​នោះ គឹជា​អតីត​មិត្ត​រួម​ថ្នាក់​របស់​គាត់​។​
​ទោះជា​ការបកស្រាយ​យ៉ាងនេះក្តី អ្នក​និយម​លេង​អន​ឡាញ​នៅតែ​មិន​ជឿ ជាមួយនឹង​ទង្វើ​ចាប់​គូថ របស់ គាត់​ទៅ​លើ​ស្ត្រី​រូប​ន​ណោះ​ឡើយ ៕​
2014-05-26_102702
2014-05-26_102716

មតិយោបល់