Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យជាចោរឆក់ទូរស័ព្ទចំនួន ២នាក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ: កម្លាំងមានសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយពីពួកគេជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសម្នាក់បានហើយ ក៏ជិះម៉ូតូរត់គេចខ្លួន។

ហេតការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ និង ៤៥នាទីល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទី១-ឈ្មោះ អ៊ី ប៊ុនថេង អាយុ ១៧ឆ្នាំ និងទី២-ឈ្មោះ សោភាន់ សីហា អាយុ ១៤ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រកដដូចគ្នា។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងតាមផ្លូវ ដោយទុកទូរស័ព្ទម៉ាក Huawei មួយគ្រឿង នៅក្នុងហោប៉ៅអាវ លុះមកដល់ចំណុចខាងលើ ស្រាប់ត្រូវបានក្រុមជនសង្សយទាំង ២នាក់ ជិះម៉ូតូម៉ាក ហុងដា C125 មួយគ្រឿងមកក្បែរ និងធ្វើសកម្មភាពឆក់យកតែម្តង ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងល្បាតដេញចាប់បានទាំង ២នាក់តែម្តង។

ក្រោយពេលកើតហេតុ ទូរស័ព្ទដៃម៉ាក Huawei មួយគ្រឿងនោះ ត្រូវបានប្រគល់ជូនបុរសជាម្ចាស់វិញ ចំណែកឯក្រុមជនសង្ស័យទាំង ២នាក់ ត្រូវបានធ្វើកំណត់ហេតុ និង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមផ្ឡូវច្បាប់៕