ភ្នំពេញៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដាច់ហ្វ្រាងជ្រុលទៅបុកគូថរថយន្តម៉ាកMAZDA6ពីក្រោយខូចខាតយ៉ាងដំណំ។
ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៩ចំណុចទល់មុខកន្លែងលក់ផ្កានិងកូនឈើតាមបណ្តោយផ្លូវ៥៩៨ក្រុមទី៤ភូមិទួលពពែសង្កាត់ ទួល សង្កែទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សរលាយខៀវពាក់ស្លាក់លេខភ្នំពេញ 3C-1375បើកបរដោយឈ្មោះ មេ សារ ភេទប្រុស ស្នាក់នៅ ភូមិ ប្រលឹងមាស ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
រថយន្តរងគ្រោះ ម៉ាក់ MAZDA6ពណ៌ក្រហម ពាក់ស្លាក់លេខភ្នំពេញ 2AH-5252បើកបរដោយ ឈ្មោះ ជា ចាន់ផានុត ភេទប្រុស ស្នាក់នៅបូរីវិមានភ្នំពេញ សង្កាត់ច្រាំចំរះទី១ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថានៅពេលកើតហេតុរថយន្តទាំងពីរគ្រឿងបើកបរស្របទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាក់ហីយ៉ាន់ដាយ ដាច់ហ្រ្វាងជ្រុលទៅបុករថយន្តម៉ាកMAZDA6 បណ្ដាលអោយខូចខាតមួយកំណាត់ក្រោយយ៉ាងដំណំតែម្ដង។
ក្រោយពេលកើតហេតុភាគីខាងរថយន្តទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយចេញថ្លៃជួសជុលការខូចខាតទៅខាងរថយន្តម៉ាកMAZDA6ដើម្បីបញ្ចប់រឿង៕













មតិយោបល់