Post News Media ព័ត៌មានជាតិ រថយន្តម៉ាកឡិច...

រថយន្តម៉ាកឡិចស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ​2R-8009 បុកជាមួយម៉ូតូសង់ បណ្តាលឲ្យស្ត្រីម្នាក់របួសស្រាល

តាកែវ: កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល នៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកឡិចស៊ីស ៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ​2R-8009 បើកបរពីជើងទៅត្បូង ដោយឈ្មោះ លឿង សុផល ភេទប្រុស អាយុ៦១ឆ្នាំ បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1CU-0067 ជិះស្របគ្នាដោយស្ត្រីម្នាក់ បណ្តាលឲ្យដួលរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។

ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត៕