ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យស្លាប់នៅតាមវាលស្រែ យ៉ាងអាណោចអាធ័ម

តាកែវ: កាលពីវេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់បានជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចផ្លូវភ្លឺស្រែ ក្នុងភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូខាងលើម៉ាកគុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ និល ផល្លាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងស្រជោក តាមផ្លូវភ្លឺស្រែ ក៏ជ្រុលដួលខ្លួនឯង បណ្តាលឲ្យរងគ្រោះថ្នាក់ដល់ស្លាប់តេម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់