ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងអប់រំ បានបញ្ចប់ដំណើរការកំណែ ត្រឹមថ្ងៃនេះ

ភ្នំពេញ: តាមរយ:បណ្តាញសង្គមFacebook ដែលជាPage ផ្លូវការ របស់ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ឲ្យដឹងថា «ដំណើរការកំណែមុខវិជ្ជាទាំង១០ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញ ភារកិច្ច យ៉ាងសកម្មនិងមានទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណ:កម្មការទាំងអស់ព្រម ទាំងការចូលរួមសង្កេតការណ៏ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ»។

ក្រសួងអបរំ បានបន្ថែមថា ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមកទុក នៅនាយកដ្ឋានមធ្យមសិក្សា ចំណេះទូទៅ ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមកទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។ លទ្ធផលនៃការប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តារខេត្តផ្សេងទៀតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ ។

សូមបញ្ជាក់ថា ទាក់ទងទៅនឹងការប្រលងបាក់ឌុប កាលពីថ្ងៃទី ២២-២៣ ខែសីហា កន្លងទៅនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញដីកាកោះហៅ៥ផ្សេងគ្នា ដើម្បីអញ្ជើញគ្រូៗ និងមន្ត្រីរបស់ក្រសួង អប់រំចំនួន៥នាក់ឲ្យចូលខ្លួនមកបំភ្លឺនៅ(ACU) ពាក់ព័ន្ធភាពមិនប្រក្រតីពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ(បាក់ឌុប) កាលពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ។ តាមដីកាកោះហៅគ្រូៗ និងមន្ត្រីក្រសួងអប់រំ ដែលត្រូវចូលបំភ្លឺនៅ ACU នោះដែររួមមាន៖ ទី១.អ្នកគ្រូ ហ៊ន មុនីលក្ខស្មី គ្រូបង្រៀនវិទ្យាល័យទួលអំពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធការទទួលលុយពីបេក្ខជន ។ ទី២.លោក ប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច ។ ទី៣.លោក ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន(ប្រធានមណ្ឌលកំណែមណ្ឌល វិទ្យាល័យព្រះយុគន្ធរ) ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ច ។ ទី៤.អ្នកគ្រូ ចាំង ចាន់ហួត គ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច ។ និងទី៥. អ្នកគ្រូ យី ស្រីង៉ែត គ្រូបង្រៀនវិទ្យាល័យទួលស្វាយព្រៃ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច ៕

ប្រឡងបាក់ឌុប (4)

ប្រឡងបាក់ឌុប (7)

photo_2016-08-31_15-00-18

photo_2016-08-31_15-00-24

photo_2016-08-31_15-00-13

មតិយោបល់