តាកែវៈ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីហិង្សា(ដុតប្រេងសាំង) នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
មានបុរសម្នាក់ឈ្មោះ ប៊ិន សុផល អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែនិងសំណង់ បានទៅផ្ទះរបស់ឈ្មោះ ហឿង បូណា អាយុ៤៤ឆ្នាំ នៅឃុំស្រុកខាងលើ ជាប្រពន្ធចុង ក៏បានឈ្លោះប្រកែកគ្នា រួចប្រពន្ធចុងបានយករត់កូនពូថៅដងឈើវាយទៅលើ ប៊ិន សុផលជាប្តីចុងបីបួនដងពូថៅ។
ក្រោយមកហឿង បូណា បានដកកូនសោម៉ូតូ ប៊ិន សុផល ដើម្បីយកលេសបបួលប៊ិន សុផលទៅលែងលះគ្នានៅសាលាឃុំ តែប៊ិន សុផល មិនព្រមទៅ ក៏ប្រពន្ធចុងមិនព្រមឲ្យសោម៉ូតូដែរ។ បន្ទាប់មកហឿង បូណា ដ់រទៅទិញប្រេងសាំងកន្លះលីត្រ ក៏ឈ្មោះ ប៊ិន សុផលមិនចាប់អារម្មណ៍នៅតែព្យាយាមដណ្តើមយកកូនសោ ក៏ឈ្មោះហឿង បូណា បានចាក់សាំងស្រោចប៊ិន សុផល រួចរកដែកកេះដុតក្រដាសបោះមកលើ បណ្តាលឲ្យឆាបឆេះតែម្តង។ ហើយឈ្មោះ ហឿង បូណា បានដឹកប៊ិម សុផល មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
បន្ទាប់មកក្រុមគ្រួសារយកប៊ិន សុផល ទៅព្យាបាលនៅផ្ទះ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ទើបក្រុមគ្រួសារទៅប្តឹងនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងសាប លុះដល់ថ្ងៃ២៧ ខែឆ្នាំដដែល ទើបប៉ុស្តិ៍បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាទី៕
មតិយោបល់