ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក TOTOTA Pirus ចំនួន២គ្រឿង បានបើកបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ខណៈបើកបរខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទល់មុខសាលាបឹងត្របែក តាមបណ្តោយផ្លូវលេខ៤៨៨ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក TOTOTA Pirus ពណ៌ស មួយគ្រឿង មានពាក់ស្លាកលេខ ភ្នំពេញ 2AM-2996 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក TOTOTA Pirus ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9032 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីលិចទៅកើតដោយចាប់ហ្វ្រាំងមិនទាន់ ក៏ត្រូវរថយន្ត Pirus ពណ៌ស បើកបុកចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្ត ពណ៌ខ្មៅផ្ទុះពោង និងរងការខូចខាតអស់មួយចំហៀងផ្នែកខាងឆ្វេង។ ចំណែករថយន្តពណ៌ស រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ មិនមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្រួលគ្នាដោយភាគីខាងរថយន្ត Pirus ពណ៌ស ចេញថ្លៃជួសជុលទៅលើរថយន្ត Pirus ពណ៌ខ្មៅដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់