ព័ត៌មានជាតិ

ឃាត់ខ្លួននារីភេទទី៣ ដកហូតបានថ្នាំញៀន១៨កញ្ចប់

ភ្នំពេញ: ស្ត្រីវ័យក្មេងចែកចាយគ្រឿងញៀននៅតំបន់រោងចក្រឆ្នាំង ត្រូវបានកម្លាំងល្បាតនរគបាលប៉ុស្តិ៍ដេប៉ូ៣ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងកក់២ ចុះបង្ក្រាប និងឃាត់ខ្លួន កាលពីម៉ោង១២និង៤៨នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើងខាងក្រោយផ្ទះសំណាក់ស្រែលាភ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាយប៉ុស្តិ៍បឹងកក់២បានប្រាប់ឲ្យដឹងថា ស្ត្រីសង្ស័យវ័យក្មេងតែងខ្លួនជាប្រុស ឈ្មោះ អ៊ុយ ចាន្ទ្រាដាណេ ភេទស្រី ជនជាតិខ្មែរ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនម្សៅក្រាមសថ្លាចំនួន១៨កញ្ចប់តូច។ បន្ទាប់មកកម្លាំងល្បាតធ្វើការឃាត់ខ្លួនជាក់ស្តែងតែម្ដង និងបន្តចុះឆែកឆេរនៅទីកន្លែងស្នាក់នៅបន្តទៀតបាន១កញ្ចប់បន្ថែមទៀត។

បច្ចុប្បន្ននារីសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់