ព័ត៌មានជាតិ

ភ្នំពេញ តាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល ដាច់ភ្លើងជាលើកទី២ នៅថ្ងៃត្រង់នេះ

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១២៖៥០នាទី ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីអនុស្ថានីយទី៧ (GS7-F12) ដែលធ្វើដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុង (២) ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (២)សង្កាត់វឌ្ឍនភាព សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល។

បញ្ហានេះ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការត្រួតពិនិត្យរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ។

គួរជម្រាបថា កាលពីព្រឹកមិញ អគ្គិសនីកម្ពុជា ក៏បានជូនដំណឹងដែរថា នៅវេលាម៉ោង៩៖០៧នាទី ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីដាច់ចរន្តអគ្គិសនីអនុស្ថានីយទី៧ (GS7-F12) ដែលធ្វើដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន (១) ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (២)សង្កាត់វឌ្ឍនៈភាព សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល៕

មតិយោបល់