ភ្នំពេញៈ បើតាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាអតីតថៅកែសណ្ឋាគារ ឆាយ ហុង បានធ្លាក់ទឹកលិចបាត់រយៈពេល២ថ្ងៃមកហើយ រកពុំឃើញនៅឡើយទេ ខណៈបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែរកាយតាមដងទន្លេមេគង្គម្តុំកោះដាច់ ដែលសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានជាបឋមថាជនរងគ្រោះអាចស្លាប់បាត់បង់ជីវិតហើយត្រូវទឹកហូរទៅក្រោមរសាត់បាត់រកមិនឃើញ ។
ទោះបីជាយ៉ាងណាក្រុមគ្រួសារក៏បានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់រសៀលថ្ងៃទី២៨នេះ តែពុំទាន់បានឃើញនៅឡើយ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤០ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
គួរបញ្ជាក់ថា មានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រហូតមកដល់រសៀល ថ្ងៃទី២៨ ខែសីហា នេះគឺរយៈពេល២យប់២ថ្ងៃជនរងគ្រោះត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។
ជនរងគ្រោះ ដែលគេអះអាងថាធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤០ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
តាមនគរបាល បានឲ្យដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែរកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៏បានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹក ក៏បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៏បានរក្សាទុក ។ ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកជួយរក តែរកពុំឃើញ ម្យ៉ាងខែនេះជារដូវទឹកឡើង ទឹកបានហូរខ្មួលខ្មាញ់ មិនដឹងថា ជនរងគ្រោះបានរសាត់អណ្តែតទៅដល់ទីតាំងណានោះទេ ៕
មតិយោបល់