ព័ត៌មានជាតិ

​តើលោកអធិការស្រុករតនៈមណ្ឌល អាចទទួលពិន័យ ត្រឹមថ្នាក់លើ ដកដំណែង ទេឬ?

ភ្នំពេញៈ យោងតាមការ អះអាងរបស់លោក ផែង វណ្ណៈ ដែលជាអ្នកលេងហ្វេសប៊ុក ដ៏មានប្រជាប្រិយភាព នៅកម្មវិធូផ្សាយផ្ទាល់ លើ ទំព័រហ្វេសប៊ុក Pheng Vanak News នៅយប់ថ្ងៃទី២៨ សីហា នេះថា លោកបានជួបផ្ទាល់ ជាមួយ លោក អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង ផ្ទាល់កាលពីព្រឹកមិញ លោកស្នងការបានប្រាប់ថា ករណីលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល ត្រូវបានសម្រេចដកដំណែង និងរងចាំបទបញ្ជាថ្នាក់លើសម្រេច។

ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មាន បានព្យាយាមទាក់ទង លោកវរសេនីយ៍ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង តាមទូរស័ព្ទ ប៉ុន្តែលោក បានប្រាប់ថា លោកកំពុងប្រជុំ។

ចំណែកលោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងតាមទូរស័ព្ទថា ក្រសួងនៅមិនទាន់ទទួលបាន របាយការណ៍ណាមួយ អំពីករណី លោកវរសេនីយ៍ សន និល អធិការ នគរបាលស្រុករតនៈមណ្ឌនៅឡើយទេ។

សូមជម្រាបជូនថា បន្ទាប់ពី មានការ បែកធ្លាយ រឿងអាស្រូវ របស់ លោក សន និល អធិការ ស្រុករតនៈ មណ្ឌល និង មន្ត្រី ក្រោមឱវាទ ជំរិត ទា រ លុយពី បុរស ម្នាក់ ចំនួន ១២០០ ដុល្លារ ដើម្បី បិទ សំណុំរឿង ពាក់ព័ន្ធ នឹង គ្រឿងញៀន នា រសៀល ថ្ងៃ ទី ២៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ លោក សន និល អធិការ នគរបាល ស្រុក រតនៈមណ្ឌល បាន សម្រេច ប្រមូល លុយ ទាំងអស់ យកទៅ ប្រគល់ ជូន ឪពុក ជន រង គ្រោះ វិញ គ្រប់ ចំនួន ហើយ ។

ចំពោះវិធានការណ៍បែបណាចំពោះលោកចោរស្របច្បាប់នេះ សូមរង់ចាំតាមដានបន្តទៀត ព្រោះករណីនេះជាករណីមន្ត្រីប្រើអំណាចចាប់រាស្ត្រស្លូតត្រង់ជំរឹតយកលុយស្រស់ៗមិនត្រូវឲ្យសងលុយហើយរួចខ្លួននោះទេ ថ្នាក់ដឹកនាំ ត្រូវតែចាត់វិធានការច្បាប់អោយបានតឹងរឹងចំពោះលោក អធិការ សន និល រូបនេះ ៕

មតិយោបល់