ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែង

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ ទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៤៨នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចតាមដងផ្លូវខេត្តលេខ១២៨ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ក្នុងភូមិជ្រោយ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រភពដដែលបន្តថា អ្នកបើកម៉ូតូម៉ាកCBR ១៥០CC គ្មានស្លាកលេខ ឈ្មោះ ដា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅខេត្តព្រះសីហនុ មិនបានពាក់ម៉ូកសុវត្ថិភាព ត្រូវទទួលរងរបួសធ្ងន់ បានស្លាប់នៅកន្លែងកើតហេតុកើត។
និងអ្នកបើកបរម៉ូតូម៉ាក Wave C១០០ គ្មានស្លាកលេខ ឈ្មោះ ពេញ ដាវី ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរសិស្ស មិនបានពាក់ម៉ូកសុវត្ថិភាពត្រូវទទួលរងរបួសធ្ងន់ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

រីឯវត្ថុតាង ម៉ូតូទាំង២គ្រឿងត្រូវបានដកហូតរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុក នឹងកំពុងស្រាវជ្រាវបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ ។
ចំណែកសាកសព ទាំង២បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់