កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈ កើតហេតុក្នុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៧យប់ នៅលើទូកខាងកើតព្រែកជីក ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះអាយុ១២ឆ្នាំ មុខរបរ ស៊ីឈ្នួលប៉ាក់ស្បៃ មានទីលំនៅស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ផាត់ តឿ ភេទប្រុស អាយុ៣៣ឆ្នាំ (ឪពុកបង្កើតរបស់ជនរងគ្រោះ)មុខរបរ កសិករ មានទីលំនៅភូមិ ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)។
នៅវេលាកើតហេតុខាងលើ ជនសង្សយ័មកយកកូន(ជនរងគ្រោះ)ចេញពីស៊ីឈ្នួលគេវិញ ជនសង្សយ័បានយកទូកមកចម្លងកូន ពេលនោះជនសង្យ័បានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រម រួចគំរាមថាបើមិនព្រមឲ្យអញ អញវាយងាប់ឥឡូវ ពេលរំលោភរួច កូនស្រីនិយាយថាចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ម៉ែ ពេលនោះជនសង្សយ័គំរាមថាបើហ៊ានប្រាប់ម៉ែហ្ងែងអញសម្លាប់ចោល។ លុះក្រោយមកជនសង្សយ័តែងតែរំលោភកូនរហូតជាបន្តបន្ទាប់ ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយនិងអ្នកដ៏ទៃ បើហ៊ាននិយាយ និងសម្លាប់ចោល ។ លុះដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២.០០នាទី ជនរងគ្រោះបាននិយាយប្រាប់ម៉ែថា ម៉ែខ្ញុំរាំងរដូវ បាត់ជាង៣ខែហើយ។ ភ្លាមនោះម្ដាយជនរងគ្រោះបានទៅទិញឧបករណ៍ពិនិត្យទឹកនោម ពេលទិញបានហើយក៍ធ្វើការពិនិត្យទឹកនោមឃើញថា មានផ្ទៃពោះរួចក៍សួរកូនថា កូនឯងប្រាប់ម៉ែឲ្យត្រង់មកមានខូចខិលជាមួយនណា ?កូនឆ្លើយថា ប៉ារំលោភខ្ញុំតាំងពីខែទឹកឆ្នាំទៅរហូតមកដល់ឥឡូវនេះ។
ភ្លាមនោះម្ដាយដេញកូនឲ្យទៅជួបជាមួយម្ដាយមីងឲ្យជូនទៅប្ដឹងសមត្ថកិច្ច ។លទ្ធផលពេទ្យពិនិត្យឃើញថា:មានផ្ទៃពោះរយៈពេល៥ខែបន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានកោះហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់