Post News Media ព័ត៌មានជាតិ ​ទុស្សេឆេះខ្ស...

​ទុស្សេឆេះខ្សែភ្លើង បង្ក​ការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលថ្ងៃត្រង់ នៅបឹងកេងកង២! ​

​ភ្នំពេញ: ទុស្សេខ្សែ​ភ្លើងមួយបានកើតឡើង ដោយបង្ក​ជាអគ្គិភ័យឆាបឆេះលើបង្គោលភ្លើងមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលថ្ងៃត្រង់ ដោយបានឆេះបំផ្លាញអស់ខ្សែភ្លើង និងខ្សែរកាបិ៍ អុបទិកមួយ ចំនួនដាច់ធ្លាក់ផងដែរ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ នៅលើបង្គោលភ្លើងមួយដើម ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំ ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានអណ្តាតភ្លើង ឆេះហុយនៅលើបង្គោលភ្លើងមួយដើមខាងលើ ភ្លាមនោះពួកគាត់ក៏បាននាំគ្នារាយការណ៍ទៅប្រាប់កម្លាំងមានសមត្ថកិច្ចមូល ដ្ឋានឲ្យចុះមកមើលផងដែរ។ពេលនោះ កម្លាំងមានសមត្ថកិច្ចរួមទាំង ប្រជាពលរដ្ឋដែលនៅក្បែរខាង នាំគ្នាយកបំពង់ពន្លត់ អគ្គិភ័យទៅធ្វើការបាញ់ពន្លត់ដែរ តែមិនរលត់ឡើយ ហើយក៏បានហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងមកជួយបាញ់ទឹក ពន្លត់ទើបធ្វើឲ្យភ្លើងវារលត់ទៅបាន និង មិនឆេះរាលដាលបន្តទៅទៀត។

ក្រោយពេលកើតហេតុ ខ្សែ​ភ្លើង និង ខ្សែ​កាបិ៍អុបទិកមួយចំនួនបានដាច់ធ្លាក់និងរងការខូចខាត និងមិនបង្កឲ្យភ្លើងឆេះរាលដាលទៅដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរខាងនោះឡើយ៕