ព័ត៌មានជាតិ

ប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីបុកជាមួយរថយន្តដឹកឥដ្ឋ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងរវាងរថយន្តដឹកឥដ្ឋបុកជាមួយនឹងម៉ូតូពីរគ្រឿង បណ្ដាលឲ្យភាគីខាងម៉ូតូពីរនាក់រងរបួសធ្ងន់ស្រា ចំណែកម៉ូតូមួយគ្រឿងទៀត រងរបួសស្រាលបើកម៉ូតូចេញទៅបាត់ ។

ហេតុការណ៍ខាងលើ បង្កការចាប់ផ្អើល កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាកឌ្រីមសង់ ឆ្នាំ 2015 ពាក់ស្លាកលេខភ្នំពេញ 1CW-0034 ធ្វើដំណើរពីរនាក់ប្ដីប្រពន្ធស្របទិសជាមួយម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ដែលធ្វើដំណើរក្នុងទិដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកឥដ្ឋធុនធំមួយគ្រឿង ពាក់ស្លាកលេខ កំពត 3A-0914 ធ្វើដំណើរក្នុងទីដៅពីជើងទៅត្បូង ក៏ជ្រុលទៅបុកជាមួយម៉ូតូទាំង២គ្រឿង មួយគ្រឿងរងការខូចខាតតិចតួច ម្ចាស់មិនចង់វែងឆ្ងាយ ក៏ជិះចេញពីកន្លែងកើតហេតុបាត់ទៅ ចំណែលមួយគ្រឿងទៀត រងការខូចខាតច្រច្រើន ចំណែកជនរងរបួសធ្ងន់ស្រាលពីរនាក់ប្តីប្រពន្ធ ភ្លាមៗនោះក៏ទាក់ទងទៅខាងក្រុមសង្គ្រោះ របស់អង្គភាពលេខ 711 សង្គ្រោះបឋម និងដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ក៏បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងនិងយកសម្ភារ:ទាំងសងខាង ទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ ៕

មតិយោបល់