សល់២ថ្ងៃទៀត ទីផ្សារអឺរ៉ុបត្រូវបិទ Juventus ចង់ធ្វើរឿងនេះឲ្យបាន
ទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុប នារដូវក្តៅនេះ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលនឹងបញ្ចប់នៅថ្ងៃទី ៣១ សីហា ខៈក្រុមសេះបង្កង់ Juventus កំពុងខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីផ្ទេរកីឡាករសំខាន់មួយរូបឲ្យបានមុនទីផ្សារត្រូវបញ្ចប់។
បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងតែដាក់សំណើរទិញយកខ្សែារពារស្លាបស្តាំ Marcelo ពីក្រុម Real Madrid ។ ជាការពិតណាស់ ទីផ្សារដោះដូរកីឡាករនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះត្រូវបញ្ចប់ហើយ អ្វីដែលសំខាន់នោះ Juventus ចង់បញ្ចប់ទីផ្សារ ដោយមានវត្តមាន របស់ Marcelo នៅទឹកដី Turin របស់ពួកគេ។ គួរបញ្ជាក់ផងដែរថា កន្លងមកមានការបែកធ្លាយពាក្យចរាមអារាម នៃការផ្ទេរ Marcelo ក៍ប៉ុន្តែ ត្រូវបានសាមីខ្លួនបដិសេធ យ៉ាងណាវិញ ក្រោយត្រូវប្តូរចេញ ក្នុងជំនួបជាមួយ Girona កាលពីពេលថ្មីៗនេះ បង្ហាញឲ្យឃើញថា Marcelo អាចនឹងចាកចេញពី Real Madrid ក៍ថាបាន។
ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នឹងចំណាយលុយ ៥០លានអឺរ៉ូ ក្នុងការចរចារជាមួយ Real Madrid ដើម្បីផ្ទេរយក Marcelo ខណៈទីផ្សារដោះដូរកីឡាករ សល់២ថ្ងៃទៀតប៉ុណ្ណោះ ត្រូវបិទទ្វារហើយ។
មតិយោបល់