ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី ឆេះកុដិក្នុងវត្តពោធិ៍ទាំងកណ្តាលយប់!

​តាកែវៈ ​​នៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទី ទៀបភ្លឺ មានករណីភ្លើងឆេះកុដិព្រះសង្ឃ ​នៅក្នុងវត្តពោធិ៍ ក្នុងភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

កុដិ​សាងសង អំពីឈើដែលមានទំហំ ៦ម៉ែត្រx ៨ម៉ែត ប្រក់ក្បឿងតែមិនមានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ហើយមិនមានខូចខាត ទ្រព្យសម្បត្តិអ្វីដែរ។ ចំណែករថយន្តអគ្គិភ័យអធិការដ្ឋានមិនបានចូលដល់ទេព្រោៈផ្លូវលំចូលវាតូចចង្អៀត ប៉ុន្តែជំនាញយើងបាន ត ទុយោ​ចំនួន២តង់ នឹងប្រើប្រាស់ទឹកអស់​៣រថយន្ត។

ករណីភ្លើងឆេះនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕

មតិយោបល់